ថ្ងៃសៅរ៍ ១៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងសហការី និងអ្នកពាក់ពន្ធ័ ចំនួន ៣០នាក់ បានអមដំណើរ ឯកឧត្តម តូច ប៊ុនហួ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត ចុះជួយបោកស្រូវប្រជាពលរដ្ឋដែលគាត់ច្រូតចេញពីស្រែដែលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីពន្លឿនការប្រមូលផលឱ្យទាន់ពេលវេលា ព្រោះខ្វះកម្លាំងពលកម្ម។ គិតមកដល់ថ្ងៃនេះការច្រូតស្រូវ ទាំងការច្រូតដោយដៃ និងម៉ាស៊ីន (ច្រូតម៉ាស៊ីន កន្លែងស្រែដែលមានទឹករាក់អាចម៉ាស៊ីនចូលច្រូតបាន) បានសរុបប្រមាណ ៦០% នៃផ្ទៃដីដែលមានការប៉ះពាល់ដល់ស្រូវទូទាំងឃុំ ដែលក្នុងថ្ងៃនេះ ស្រូវច្រូតដោយដៃបានប្រមាណ ៥០ហិកតា និងស្រូវដែលច្រូតដោយម៉ាស៊ីន (កន្លែងដែលម៉ាស៊ីនចូលច្រូតកើត) បានប្រមាណ ៥០ហិកតា។ តាមការពិនិត្យឃើញថា ស្រូវដែលប្រជាពលរដ្ឋច្រូតដោយដៃត្រូវបានប្រមូលទុកសម្រាប់បោកដោយដៃខ្លះ និងបោកដោយម៉ាស៊ីនពាក់កណ្ដាលស្វ័យប្រវត្តិ។ ទិន្នផលជាមធ្យម ៤តោន/ហ.ត តម្លៃស្រូវ ១ ២៨០៛/គ.ក្រ។ ក្រុមការងារ បានលើកផែនការ ចុះមកជួយដល់ប្រជាពលរដ្ឋបន្តទៀតនៅថ្ងៃស្អែក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម