ថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងលោក សុខ រេត ជាមន្ត្រីការិយាល័យកសិឧស្សាហកម្មជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់ និងអាកាសធាតុ (CSA) ព្រឹត្តិការណ៍ទី២ នៅសហគមន៍កសិកម្មសាមគ្គីមានជ័យ នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ អ្នកចូលរួមអ្នកចូលរួមសរុប ៣០នាក់ ស្រី ១៦នាក់ តាមមាតិកា ដូច ខាង ក្រោម ៖
-រំលឹកមេរៀនសប្តាហ៍មុន
-បង្ហាញពីអ្វីទៅជាប្រតិទិនដាំដុះ និងសារប្រយោជន៍នៃប្រតិទិនដាំដុះ
-ការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ
+អត្ថប្រយោជន៍នៃការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ
+លក្ខណៈរបស់គ្រាប់ពូជមានគុណភាពល្អ
+ការធ្វើដំណុះសាក និងតម្រូវការគ្រាប់ពូជ។
+ការសំអាត ហាលរយ:ពេល ២ម៉ោង ដើម្បីដាក់ដំណេកគ្រាប់ពូជ។
+ការជ្រើសរើសគ្រាប់ពេញយកទៅសាប។
+បច្ចេកទេសសំខាន់ៗធន់និងការប្រែប្រួលអាកាសធាតុ។
+ចំនុចសំខាន់កសិកម្មវៃឆ្លាតនឹងអាកាសធាតុ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម