ថ្ងៃព្រហស្បតិ៍ ១១ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីចំនួន ១៥នាក់ មកពីការិយាល័យចំណុះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងលោកអភិបាលស្រុកគិរីវង់ កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ បានអមដំណើរឯកឧត្តម គង់ គា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាននាយកដ្ឋាន ដំណាំស្រូវ បានចុះជួយបោកស្រូវប្រជាពលរដ្ឋដែលបានច្រូតរួចនៅក្នុងឃុំគោកព្រិច ស្រុកគិរីវង់ ខេដើម្បីពន្លឿនការប្រមូលផលឱ្យទាន់ពេលវេលា ព្រោះខ្វះកម្លាំងពលកម្ម។ គិតមកដល់ថ្ងៃនេះការច្រូតស្រូវ ទាំងការច្រូតដោយដៃ និងម៉ាស៊ីន(ច្រូតម៉ាស៊ីន កន្លែងស្រែដែលមានទឹករាក់អាចម៉ាស៊ីនចូលច្រូតបាន) បានសរុបប្រមាណ ៤០% នៃផ្ទៃដីដែលមានការប៉ះពាល់ដល់ស្រូវទូទាំងឃុំ។ ទិន្នផលជាមធ្យម ៤តោន/ហ.ត តម្លៃស្រូវ ១ ២៥០៛/គ.ក្រ។ ក្រុមការងារ នឹងបន្តចុះជួយដល់ប្រជាពលរដ្ឋទៀតនៅថ្ងៃស្អែក សរុបកំលាំងប្រមាណជិត ១០០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម