បេីក និងបិទសិក្ខាសាលាបង្ហាញលទ្ធផលបញ្ចប់ស្ដីពី"ការសិក្សាពីចំណេះដឹង អាកប្បកិរិយា ការអនុវត្ត វិធានការជីវសុវស្ថិភាព និងប្រសិទ្ធិភាព នៃដំណេីរការឃ្លាំមេីលតាមដាន និងគ្រប់គ្រងជំងឺនៅកំរិតសហគមន៍
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
59

ថ្ងៃពុធ ១០ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក ថៃ  លី  ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចូលរួមជាគណៈអធិបតីភាព  បេីក  និងបិទសិក្ខាសាលាបង្ហាញលទ្ធផលបញ្ចប់ស្ដីពី"ការសិក្សាពីចំណេះដឹង  អាកប្បកិរិយា  ការអនុវត្ត  វិធានការជីវសុវស្ថិភាព  និងប្រសិទ្ធិភាព នៃដំណេីរការឃ្លាំមេីលតាមដាន  និងគ្រប់គ្រងជំងឺនៅកំរិតសហគមន៍  ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកចំនួន ៣  រួមនិងភ្នាក់ងារសុខភាពសត្វភូមិ  អាជ្ញាធរភូមិ  អាជីវករក្នុងខ្សែច្រវ៉ាក់ផលិតកម្មជ្រូក  និងកសិករចិញ្ចឹមជ្រូក  សរុបចំនួន  ៣០នាក់  ដោយមានគោលបំណងបង្ហាញ  និងចែករំលែកលទ្ធផលនៃការស្រាវជ្រាវ  ទាក់ទងនិងចំណេះដឹងក្នុងការការពារគ្រប់គ្រង់ជំងឺប៉េស្តជ្រូកនៅកម្រិតសហគមន៍ រៀបចំដោយអង្គការអ្នកក្សេត្រសាស្រ្ត  និងពេទ្យសត្វគ្មានព្រំដែន(AVSF)គាំទ្រដោយក្រសួងការបទេស  និងសហប្រតិបត្តិការរបស់រដ្ឋាភិបាលសាធារណ:រដ្ឋបារាំង។ សិក្ខាសាលានេះ ធ្វើនៅសណ្ឋាគារ  អាលីសវីទ្បា  ក្រុងដូនកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter