ចូលរួមដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋ ក្នុងស្រុកអង្គរបូរី ដែលអូសលៀសដោយប្រើម៉ាស៊ីន ហើយត្រូវបានសមត្ថកិច្ចជលផលឃាត់ មិនអនុញ្ញាតិ
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
35

ថ្ងៃពុធ ១០ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលតាកែវ បានអមដំណើរលោក ស៊ុត ខុន អភិបាលរងខេត្ត លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី និងសហការី បានចូលរួមដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋ ក្នុងស្រុកអង្គរបូរី ដែលអូសលៀសដោយប្រើម៉ាស៊ីន ហើយត្រូវបានសមត្ថកិច្ចជលផលឃាត់ មិនអនុញ្ញាតិឲ្យធ្វើ សកម្មភាពហើយអញ្ជើញគាត់ចូលរួមស្តាប់ការផ្សព្វផ្សាយច្បាប់ នៅសាលាឃុំនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ តែក្រោយប្រជុំរួចគាត់បានលើកគ្នាមកតវ៉ានៅសាលាស្រុកវិញ ជាលទ្ធផលពួកគាត់នៅតែសុំធ្វើសកម្មភាពដដែល។ លោកអភិបាលរងខេត្តបានទទួលយកសំណើនេះទៅជូនថ្នាក់លើសម្រេច។

ចំនួនអ្នកចូលទស្សនា
Flag Counter