ថ្ងៃពុធ ១០ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកញ៉ិប ស្រ៊ន ប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី រួមនឹងលោកអភិបាលស្រុកគិរីវង់ លោកនាយករងរដ្ឋបាលស្រុកទ្រាំង និងអ្នកពាក់ព័ន្ធ បានអមដំណើរលោក ទុយ សុភ័ក្ត្រ អភិបាលរង ខេត្តតាកែវ ចុះពិនិត្យប្រភពទឹក ដែលហូរមកក្នុងឃុំគោកព្រិច មកពីស្រុកអង្គរជ័យខេត្តកំពត ឃុំសន្លុង ស្រុកទ្រាំង បន្តមកឃុំគោកព្រិច ឃុំអង្គប្រាសាទ ដែលស្ថានភាពទឹក នៅតែហូរខ្លាំងដោយសារមានភ្លៀងធ្លាក់ច្រើនពីខាងស្រុកអង្គរជ័យ ខេត្តកំពត និងនៅក្នុងតំបន់ឃុំរងផលប៉ះពាល់ ដែលមានលិចទឹកស្រាប់។ នៅថ្ងៃនេះទឹកស្រកបន្តិចចន្លោះ ២ ទៅ ៣ សង់ទីម៉ែត្រ (ក្នុងឃុំគោកព្រិច) ទោះបីជាបើកទ្វាររំដោះទឹកត្រង់ស្ពានមេម៉ាយទាំងអស់ក៏ដោយ (ទឹកស្រកប្រមាណ ១០ សង់ទីម៉ែត្រ)។ ប្រជាពលរដ្ឋបាន និងកំពុងធ្វើការច្រូតកាត់ស្រូវដែលលិចទឹកជ្រៅ ចន្លោះ ១២០ ទៅ ១៣០ សង់ទីម៉ែត្រ ដោយដៃ ហើយស្រូវដែលមានទឹកលិចប្រមាណជម្រៅ ៦០ ទៅ ៧០ សង់ទីម៉ែត្រ ច្រូតដោយម៉ាស៊ីន បានមកដល់ថ្ងៃនេះប្រមាណ ១០% នៃផ្ទៃដីទាំងមូល។ ថ្ងៃនេះ ដែរ នៅឃុំគោកព្រិច មានម៉ាស៊ីនច្រូត ២១គ្រឿង ធ្វើការច្រូតបាន ៤៨ហត នៅឃុំអង្គប្រាសាទ ម៉ាស៊ីនច្រូតចំនួន ៥១គ្រឿង ច្រូតបាន ១១០ហត។ ទិន្នផលជាមធ្យម ៤តោន/ហ.ត ចំណែកតម្លៃស្រូវ ១ ២០០៛/គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម