ថ្ងៃអង្គារ ៩ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រួមនិងលោក ឈឹម ណែម អនុប្រធានការិយាល័យ និងមន្រ្តីពាក់ពន្ធ័ចំនួន ៨នាក់ បានទទួលស្វាគមន៍ដំណេីរទស្សនកិច្ចលោក បណ្ឌិត Karma Rinzin ជាអ្នកសម្របសម្រួលសុខភាពសត្វប្រចាំតំបន់អាសុីអាគ្នេយ៏របស់អង្គការសុខភាពសត្វពិភពលោក(OIE)និងសហការីដេីម្បីសិក្សារៀនសូត្រនិងស្វែងរកចំនុចណាដែលអាចគ្រប់លក្ខណ្ឌ័ដល់កម្ពុជាឈានដល់កម្មវិធីទី២ និងចង់ដឹងបន្ថែមពីការគ្រប់គ្រងជំងឺឆ្លងសត្វដូចជា ជំងឺអុតក្ដាម ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺផ្ដាសាយបក្សី។ ក្នុងដំណេីរទស្សនកិច្ចនេះដែរលោក ថៃ លី បានស្នេីរអោយលោកបណ្ឌិត តំណាងអង្គការ OIE ជួយជាវ៉ាក់សាំងជំងឺអុតក្ដាម ជាវគ្គបណ្ដុះបណ្ដាលនិងការផ្សព្វផ្សាយពីជំងឺ សត្វ និងបន្តចុះពិនិត្យការចិញ្ចឹមសត្វគោ ជ្រូក ជាលក្ខណះគ្រួសារនៅភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៨ ០០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ៦ ០០០៛/គក្រ
+មាន់សាច់ ៣ ៥០០៛/គក្រ
+មាន់ស្រែ ១ ៦ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៦០ ០០០៛/ក្បាល
+មាន់មេពូជ ៤ ៨ ០០០៛/ក្បាល
+ស៊ុតទា ៥០០-៥៥០៛/គ្រាប់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម