ថ្ងៃអង្គារ ៩ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-ATខេត្តតាកែវ និងក្រុមការងារកម្មវិធី បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ឋបញ្ជូនរូបភាពនិងសំលេង(Zoom meeting) ជាមួយលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ដើម្បីពិនិត្យវឌ្ឍនៈភាព ការងារជ្រើសរើសសហគមន៍កសិកម្មមានស្រាប់ និងការបង្កើតថ្មី និង ស្វែងយល់ពីបញ្ហាប្រឈម និងដោះស្រាយផ្សេងៗ ដែលមានការចូលរួមពីក្រុមការងារASPIRE-AT ទាំង១៧ខេត្ត។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ស៊ន វិចិត្រ ប្រធានលេខាធិការដ្ឋានកម្មវិធីASPIRE-AT។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម