ពិនិត្យគុណភាពលើស្រែផលិតកម្មពូជស្រូវផ្ការំដួលនៅទីវាលលើកទី២ ដែលស្រូវស្ថិតនៅដំណាក់ដាក់ម្សៅ
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
43

ថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣

លេាក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងនិសិ្សត ស្មគ្រ័ចិត្ត រួមជាមួយគណ:កម្មាធិការសហគមន៍កសិកម្មស្ទឹងស្លាគូ  ស្ថិតក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង បានចូលរួមពិនិត្យគុណភាពលើស្រែផលិតកម្មពូជស្រូវផ្ការំដួលនៅទីវាលលើកទី២ ដែលស្រូវស្ថិតនៅដំណាក់ដាក់ម្សៅ ចំនួន១០សំណាកដោយចៃដន្យ លើស្រែផលិតកម្មពូជ ដោយទទួលបានលទ្ធផលដូចខាងក្រោម:
+កូដស្រែ G006F01 = ០.៥១ ហិចតា
  -ពូជលាយមាន: ០១ដើម
  -ស្មៅហាមឃាត់មាន : ០៣ដើម (ស្មៅកន្ទុយក្ងោក ០១ដើម នឹង ស្មៅបែកក្បាល ០២ដើម )
  -គ្មានជំងឺហាមឃាត់
+កូដស្រែ G006F02 = 0.៧៦ហិចតា
  -ពូជលាយមាន ០២ ដើម
  -ស្មៅហាមឃាត់មាន : ចំនួន ០២ដើម(ស្មៅកន្ទុយក្ងោក)
  -គ្មានជំងឺហាមឃាត់
+បានណែនាំដល់ម្ចាស់ស្រែ
បន្តពិនិត្យកាត់ ឬដកពូជលាយ
ចេញ។

ចំនួនអ្នកចូលទស្សនា
Flag Counter