ថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយក្រុមហ៊ុន ខេធូអេ (K2A) រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី
ប្រសិទ្ធិភាពនៃការប្រើជីទឹកសរីរាង្គ សាយផៅវើរ័យផ្លាស់ និងភ្ជាប់ទីផ្សារជាមួយសហគមន៍កសិកម្មក្នុងខេត្តតាកែវ ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត Dr. RP Singh នាយកកមរុមហ៊ុនប្រចាំប្រទេសឥណ្ឌា និង Dr. Madhu, CEO ក្រុមហ៊ុន ព្រមទាំងមានការចូលរួមពីលោក ទែន រ៉ា ប្រធានក្រុមហ៊ុនប្រចាំប្រទេសកម្ពុជា លោក ហឿង ហ៊ុន ប្រធានផ្នែកកសិកម្ម ការិយាល័យនីតិកម្មកសិកម្មខេត្ត និងតំណាងសហគមន៍កសិកម្មចំនួន ២០សហគមន៍ សរុបអ្នកចូលរួម ៧៣នាក់។ សិក្ខាសាលានេះ ធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម