បើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសប្រើប្រាស់ថ្នាំកសិកម្មនិងជីកសិកម្មលើដុះណៃស្រូវ និងបន្លែ
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
49

ថ្ងៃសុក្រ ៥ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយក្រុមហ៊ុនឡុកត្រយខេមបូឌា ដើម្បីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសប្រើប្រាស់ថ្នាំកសិកម្មនិងជីកសិកម្មលើដុះណៃស្រូវ និងបន្លែ ក្រោមអធិបតីភាពលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រមទាំងមានការចូលរួមពីលោកប្រធានការិយាល័យនីតិកម្មកសិកម្មនិងមន្រ្តី លោក ជា ឧត្តម តំណាងសាខាចែកចាយក្រុមហ៊ុនឡុកត្រយប្រចាំខេត្តតាកែវ ដេប៉ូលក់ថ្នាំកសិកម្មនិងជីកសិកម្ម និងសហគមន៍កសិកម្មចំនួន ២០សហគមន៍ សរុបអ្នកចូលរួម ៤៣នាក់ ស្រី ៨នាក់។ ក្នុងឱកាសបិទវគហគបណ្តុះបណ្តាល  លោកប្រធានមន្ទីរក៏បានផ្តល់អនុសាសន៍អោយសហគមន៍កសិកម្ម  និងដេប៉ូ ត្រូវចូលរួមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម  និងជីកសិកម្ម និងកាត់បន្ថយការប៉ះពាល់បណ្តាលមកពីថ្នាំកសិកម្ម និងវិធានសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter