ថ្ងៃសុក្រ ៥ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងសហការី និងលោកអភិបាលស្រុកគិរីវង់ និងអ្នពាក់ពន្ធ័ បានអមដំណើរ ឯកឧត្តម អ៊ូច ភា អភិបា នៃគណៈអភិបាល ខេត្ត និងលោកទុយ សុភ័ក្រ អភិបាលរងខេត្ត បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលប៉ះពាល់ដល់ស្រូវវស្សារបស់ប្រជាពលរដ្ឋ នៅឃុំគោកព្រេច ដែលត្រូវដល់ពេលច្រូតកាត់ប្រមូលផលស្រូវផ្ការំដួល ហើយម៉ាស៊ីនច្រូត មិនអាចចូលច្រូតបាន ប្រជាពលរដ្ឋមួយចំនួនដែលស្រូវរបស់គាត់ត្រូវលិចលង់ គឺគាត់បង្ខំច្រូតដោយដៃជាបណ្ដើរៗ ដែលកំពស់ទឹកដល់ត្រឹមទ្រូង។ ឯកឧត្តមអភិបាលខេត្ត បានសម្របសម្រួលក្នុងការបើកទ្វារទឹក នៅចំណុចស្ពានមេម៉ាយ ដើម្បីរំដោះទឹកចេញឱ្យស្រកប្រមាណ ៣០ ទៅ ៤០សង់ទីម៉ែត្រ ដើម្បីអាចម៉ាស៊ីនច្រូត ចូលច្រូតបាន ព្រមទាំងបានចុះពិនិត្យដល់ផ្នែកខាងក្រោមដែលទឹកហូរទៅខាងកើតផ្លូវជាតិលេខ ២ (តំបន់ខ្លះនៃឃុំពេជសារ ស្រុកកោះអណ្ដែត)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម