ចុះពិនិត្យទីតាំងដែលសារព៌ត័មានបានចោទថាជាការនេសាទដោយឧបករណ៍ស្បៃមុង
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
466

ថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក សៅ កុសល នាយខណ្ឌ រដ្ឋបាលជលផលខេត្ត និងលោក ណុប សំណាង នាយផ្នែកជលផលអង្គរបូរី បានអមដំណើរលោក ស៊ីរវ គឹមស្រស់ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តតាកែវ និងសហការី លោក ចាន់ ជៀប នាយផ្នែកនៃកងរាជអាវុធហត្ថខេត្ត ចុះពិនិត្យទីតាំងដែលសារព៌ត័មានបានចោទថាជាការនេសាទដោយឧបករណ៍ស្បៃមុងនៅក្នុងភូមិសាស្រ្តស្រុកអង្គរបូរី ក្នុងឃុំគោកធ្លក និងឃុំព្រែកផ្ទោល ជាលទ្ធផលបានពិនិត្យឃើញថា ជារបាំងសាច់អួនដែលសមាជិកសហគមន៍នេសាទធ្វើដោយប្រើរបាំងសាច់អួនតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម និងមានការអនុញ្ញាតិត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបានធើ្វកំណត់ហេតុរាយការណ៍មកថ្នាក់លើ។

ចំនួនអ្នកចូលទស្សនា
Flag Counter