ថ្ងៃអាទិត្យ ៥ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទ ខេត្តតាកែវ និងលោក ទូង សុខុម អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់សហគមន៍កសិកម្មកំពែងសុខសែនសំបូរ នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគីរីវង់ ក្រោមការដឹកនាំដោយ លោក ញឹម ឈឿន ជាប្រធានអង្គមហាសន្និបាត និង ជាប្រធានក្រុមប្រឹក្សាភិបាល ហើយនៅក្នុងកម្មវិធីនេះមានគណៈអធិបតីចូលរួមដូចខាងក្រោម:
១.ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារមូលដ្ឋានចុះជួយឃុំកំពែង ស្រុកគីរីវង់
២.ឯកឧត្តម ឃុត កែវសុត្ថា អនុប្រធានក្រុមការងារមូលដ្ឋានចុះជួយឃុំកំពែង ស្រុកគីរីវង់
៣ .លោក ទុយ សុភ័ក្រ្ក អភិបាលរងខេត្ត
៤ .លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត
៥ .លោក សេស សឿង អភិបាលរងស្រុកគីរីវង់
៦.លោក អ៊ូច ឡា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគីរីវង់ និងអ្នកពាក់ពន្ធ័ សរុបអ្នកចូលរួមចំនួន ២៨៨នាក់ ស្រី ៨៨នាក់។ មហាសន្និបាតដែលបានអនុម័ត ពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១. របាយការណ៍សកម្មភាពមុខរបរ
២. របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍លទ្ធផលតារាងតុល្យការ
៣. របាយការណ៍គណកម្មាធិការត្រួតពិនិត្យ
៤. អនុម័តបញ្ចូលសមាជិកថ្មី
៥. អនុម័តស្ត្រីសមាជិកសហគមន៍សម្រាលបុត្រ ជូន ១០០,០០០ រៀល
៦. ផែនការអនុវត្តបន្តសហគមន៍
+ឥណទានកសិកម្ម
+ផ្គត់ផ្គង់ធាតុចូលកសិកម្ម
+មុខរបរទីផ្សារពូជស្រូវ
លទ្ធផលមហាសន្និបាតៈ
-ប្រាក់ចំណូលសរុបប្រចាំឆ្នាំចំនួន ៤៦,៦២០,២០០ រៀល
-ប្រាក់ចំណេញមិនទាន់បែងចែក ៣៩,៨១៩,៣០០ រៀល
-ប្រាក់ភាគលាភសរុប ២៥,០០៣,០០០ រៀល ដោយទទួលបាន ៥៥០០រៀល/ហ៊ុន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម