ថ្ងៃសុក្រ ៣ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
លោក ទោ ចន្ធី និងលោក សែស សុខន មន្រ្តីការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះណែនាំពីវិធានការណ៍ទប់ស្កាត់ជម្ងឺឆ្លងសត្វ និងធ្វើការព្យាបាលសត្វ ដូចក្រោម:
-ព្យាបាលគោឈឺជេីង ១ក្បាល នៅភូមិត្រពាំងស្នោ ឃុំញ៉ែងញ៉ង និងគោអន់ចំណី ១ក្បាលនៅភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់
-ចាក់ថ្នាំជាតិដែកកូនជ្រូកចំនួន ១៥ក្បាល និងព្យាបាលគោ ២ក្បាល នៅភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង។
តម្លៃសត្វរស់ និងស៊ុតបក្សីៈ
+ជ្រូកកសិដ្ឋានសុីភី ៨ ០០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ៧ ៥០០៛/គក្រ
+មាន់សាច់ ៥ ៩០០៛/គក្រ
+មាន់ស្រែ ១ ៧ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ មេបាត្រៀមពូជ ១០$/ក្បាល
+ស៊ុតទា ៤១០-៤៣០៛/គ្រាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម