ចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន និងឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន ហើយបានជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម
ចេញ​ផ្សាយ ២១ តុលា ២០២៣
36

ថ្ងៃព្រហស្បតិ៍ ២ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

លោក សោ  សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម  និងលោក  ហន ឧត្តម  មន្រ្តីផលិតកម្មនិងបសុព្យាបាលខេត្ត  ជា មន្រ្តី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ   PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន  និងឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន  ហើយបានជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មដើម្បីរៀបចំផែនការបន្ត  ចំនួន  ០២សហគមន៍ កសិកម្ម  ដូច ខាងក្រោម ៖
+  សហគមន៍កសិកម្មកសិកម្មភូមិបីមានជ័យ
-ការដ្ឋានបានសាង់សង់ឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន ហើយរួចរាល់ប្រមាណ៩៥%
-  បានដាក់ផ្ទាំងសូឡារួចរាល់ចំនួន ០៩ផ្ទាំង។

+  សហគមន៍កសិកម្មមរតករុងរឿង
-ការដ្ឋានបានកំពុងបៀកថ្នាំជញ្ជាំងខាងក្នុងនិងខាងក្រៅ
-កំពុងបន្តកាត់ដែកនិងផ្សាដែកដំបូល
-បានកំពុងសាងសង់បន្ទប់ទឹក/បង្គន់ ។

ព្រមទាំង បានពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មដើម្បីត្រៀមរៀបចំផែនការបន្តសម្រាប់បង្កើតក្រុមផលិតស្រូវពូជនិងស្រូវចំណីប្រចាំឆ្នាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter