ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់សហគមន៍កសិកម្មគីរីឧត្តមតាអូរ
ចេញ​ផ្សាយ ១៧ តុលា ២០២៣
40

ថ្ងៃអង្គារ ១៥ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់សហគមន៍កសិកម្មគីរីឧត្តមតាអូរ នៅភូមិដោម ឃុំតាអូរ ស្រុកគីរីវង់ ក្រោមការដឹកនាំដោយ លោក អៀម ញ៉ឹម  ជាប្រធានអង្គមហាសន្និបាត និងមានសមាសភាពភ្ញៀវកិត្តិយសចូលរួមដូចខាងក្រោម:      
-ឯកឧត្តម គី សុផល អគ្គនាយកនៃក្រសួងអភិវឌ្ឍន៍ជនបទជទ
-លោក អ៊ុង ចន្ទ័សុផាត ប្រធានកម្មវិធីអភិវឌ្ឍន៍តំបន់នៃអង្គការទស្សនៈពិភពលោក
-លោក អ៊ូច ឡា ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកគីរីវង់
-លោកស្រី ញឹម សារុំ តំណាងប្រធានក្រុមប្រឹក្សាឃុំតាអូរ និងមានការចូលរួមពីលោកលោកស្រី មេភូមិ និងសមាជិកសហគមន៍កសិកម្ម សរុបចំនួន ៩១នាក់ ស្រី ៤៩នាក់។  
ក្នុងឆ្នាំនេះសហគមន៍កសិកម្មទទួលបាន÷
-ប្រាក់ចំណូលសរុបប្រចាំឆ្នាំចំនួន ៥២ ០៨៤ ៧០០រៀល
-ប្រាក់ចំណេញមិនទាន់បែងចែក ១០ ៩៤៧ ៩៥០រៀល
-ប្រាក់ភាគលាភសរុប  ៦ ៩៨៤ ០០០រៀល ដោយទទួលបាន ១៥០០រៀល/ហ៊ុន។

ចំនួនអ្នកចូលទស្សនា
Flag Counter