ថ្ងៃអង្គារ ១៥ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣
លោក ទោ ចន្ធី និង លោក សែស សុខនមន្រ្តីការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត បានចាក់វ៉ាក់សាំង ដុំពកស្បែកគោ ចំនួន ១៧ក្បាល នៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ និងបានព្យាបាលមេជ្រូកទេីបកូន ២ក្បាល គោអន់ចំណី ១ក្បាល នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង និងព្យាបាលកូនគោអត់បៅដោះ ១ក្បាលនៅភូមិប្រវនយ័ ឃុំស្រែរនោង ស្រុកត្រាំកក់។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៨ ០០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ៧ ៥០០៛/គក្រ
+មាន់សាច់ ៥ ៩០០៛/គក្រ
+មាន់ស្រែ ១ ៧ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ មេបាត្រៀមពូជ ១០$/ក្បាល
+ស៊ុតទា ៤១០-៤៣០៛/គ្រាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម