ការិយាលយ័ផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបការងារផលិតកម្មនិងបសុព្យាបាលប្រចាំខែមិនា ឆ្នាំ២០២៣ និងរៀបចំផែនការ
ចេញ​ផ្សាយ ១៧ តុលា ២០២៣
37

ថ្ងៃចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣

ការិយាលយ័ផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបការងារផលិតកម្មនិងបសុព្យាបាលប្រចាំខែមិនា  ឆ្នាំ២០២៣  និងរៀបចំផែនការចុះប្រមូលស្ថិតិសត្វនៅតាមបណ្ដាស្រុក -ក្រុង  ទូទាំងខេត្ត  ស្ថិតក្រោមអធិបតីភាពលោក ថៃ  លី  ប្រធានការិយាលយ័  ដោយមានការចូលរួមពីលោកអនុប្រធានការិយាលយ័ និងមន្រ្តី  លោក  លោកស្រីជាប្រធានការិយាលយ័ កសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក-ក្រុង  និងមន្រ្តីទទួលបន្ទុកកសរងារផលិតកម្មនិងបសុព្យាបាល សរុប អ្នកចូលរួមចំនួន ៣៤នសក់ ស្រី ០២នាក់ ។ កិច្ចប្រជុំនេះ  លោក  ថៃ  លី  បានជំរុញលោក  លោកស្រីប្រធានការិយាលយ័  និងមន្រ្តីទទួលបន្ទុក ត្រូវធ្វេីការរួមគ្នានិងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់  ដេីម្បីអនុវត្តអោយការចុះប្រមូលស្ថិតិសត្វទទួលបានជោគជយ័ និងត្រឹមត្រូវ  ។ កិច្ចប្រជុំនេះធ្វេីនៅសាលប្រជុំមន្ទីរកសិកម្មខេត្ត  ។

ចំនួនអ្នកចូលទស្សនា
Flag Counter