ប្រធានការិយាល័យកសិកឧស្សាហកម្ម និងសហការី បានចុះពិនិត្យ និងវាយតម្លៃអំពីផលិតកម្មកសិកម្មតាមកិច្ចសន្យា
ចេញ​ផ្សាយ ១៧ តុលា ២០២៣
41

ថ្ងៃសុក្រ ១១ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣

លោកស្រី ហង់ ណាវី ប្រធានការិយាល័យកសិកឧស្សាហកម្ម និងសហការី បានចុះពិនិត្យ និងវាយតម្លៃអំពីផលិតកម្មកសិកម្មតាមកិច្ចសន្យាដែលបានអនុវត្តកន្លងមក និងប្រជំុបញ្រ្ជាបការយល់ដឹងស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ដោយមានអ្នកចូលរួមសរុប ១៤នាក់ ស្រី ៤នាក់។
-សហគមន៍ពន្លឺសរីរាង្គជាអ្នកផលិតជីលក់អោយកសិករផលិតស្រូវ ហើយខាងសហគមន៍ជាអ្នកប្រមូលទិញស្រូវពីកសិករទៅអោយរោងម៉ាស៊ីនបន្តទៀត។
-សហគមន៍ពន្លឺសរីរាង្គផលិតជីលក់អោយកសិករដាំបន្លែ ហើយទិន្នផលដែលទទួលបានកសិករលក់មកអោយសហគមន៍ក៏បានលក់ទៅកន្លែងផ្សេងក៏បាន។
-សហគមន៍បានសហការជាមួយក្រុមហ៊ុនត្រាក់ទ័រយ៉ាន់ម៉ាដើម្បីសម្របសម្រួលជួយដល់កសិករក្នុងការភ្ជួរដី ដ្រូនបាញ់ថ្នាំ និងច្រូតកាត់ហើយខាងកសិករជាអ្នកបង់ថ្លៃសេវាជូនក្រុមហ៊ុន។

ចំនួនអ្នកចូលទស្សនា
Flag Counter