ថ្ងៃសុក្រ ១១ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣
ការិយាលយ័ផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយការិយាលយ័កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង រៀបចំកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំម្ងឺ ដុំពកស្បែកគោ និង ជំម្ងឺអុតក្ដាម គោ ក្របី នៅភូមិជ្រៃ និងភូមិផ្សេងទៀតក្នុងឃុំសន្លុង ស្រុកទ្រាំង។ កម្មវិធីនេះស្ថិតក្រោមអធិបភាពលោក ញុិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ព្រមទាំងមានការអញ្ជេីញចូលរួមពីលោក សាន ខុន ប្រធានក្រុមព្រឹក្សាស្រុក លោក ថៃ លី ប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត និងអ្នកពាក់ពន្ធ័។ ក្នុងឱកាសនោះដែរលោក ប្រធានមន្ទីរក៏មានការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការកែប្រែចិញ្ចឹមពូជគោល្អៗច្រេីននិងជំរុញអោយកសិករចិញ្ចឹមសត្វយកចិត្តទុកដាក់បន្ថែមទៀតទាំងការកែប្រែពូជ ការថែទាំ អនាមយ័ វិធានការណ៍ទប់ស្កាត់ជម្ងឺឆ្លងសត្វ ដោយត្រូវអនុវត្តតាមការណែនាំបច្ចេកទេស របស់ជំនាញបសុពេទ្យ ហេីយត្រូវរាយការណ៍ទៅពេទ្យសត្វបេីមានសត្វឈឺ និងត្រូវយកសត្វគោ ក្របី មកចាក់ថ្នាំវ៉ាក់សាំងអោយបានគ្រប់ៗគ្នា ។ ជាលទ្ធផលភូមិ ចំនួន ៥ ស្មេីនិង គោសរុប ១ ០០៥ ក្បាល ត្រូវបានប្រជាពលរដ្ឋយកមកចាក់វ៉ាក់សាំង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម