ថ្ងៃព្រហស្បតិ៍ ១០ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣
លោក ញ៉ីប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តខេត្ត បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានសមាសភាពចូលរួមចំនួន ៩៩ រូប ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្សន៍កម្ពុជា អភិបាលនៃអភិបាលខេត្តពាក់ព័ន្ធចំនួន១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងខណ្ឌរដ្ឋបាលព្រៃឈើពាក់ព័ន្ធ ចំនួន ១៩។ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំសែនពិដោ ទីស្តីការក្រសួង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម