មហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍ស្វាយរន្ទអមតះ
ចេញ​ផ្សាយ ១២ តុលា ២០២៣
71

ថ្ងៃពុធ ៩ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣

លោកស្រី សែស វណ្ណា អនុប្រធានការិយាលយ័អភិវឌ្ឍន៍សហគមន៍ខេត្ត បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍ស្វាយរន្ទអមតះ ដែលមានទីតាំងនៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ក្រោមការដឹកនាំដោយលោក អោ វឿន ជាប្រធានមហាសន្និបាត។
សមាសភាពចូលរួមមានៈ
-លោក ទន ដារ៉ា ប្រធានកម្មវិធីអង្គការទស្សនៈពិភពលោក
-លោក ជិន ចាន់ទ្រី អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកសំរោង
-លោកស្រី ហន សុខុម ក្រុមប្រឹក្សាឃុំជំរះពេន
-លោក ង៉ែត វណ្ណដា តំណាងប៉ុស្តរដ្ឋបាលឃុំជំរះពេន និងមានអ្នកចូលរួម ៩២នាក់ ស្រី៦២នាក់។
ខ្លឹមសារមហាសន្និបាតរួមមាន:
-បង្ហាញពីរបាយការណ៍រីកចំរើន
-បង្ហាញពីរបាយការណ៍ចំណេញខាត
-ការបែងចែកប្រាក់ភាគលាភ
-បង្ហាញពីរបាយការណ៍ត្រួតពិនិត្យ
-បង្ហាញផែនការសកម្មភាពឆ្នាំ២០២៣
-បង្ហាញផែនការហិរញ្ញវត្ថុឆ្នាំ២០២៣
ទទួលបានប្រាក់ចំណេញ
៦ ២៤៦ ៨០០៛/ហ៊ុន សរុប ៣០១ហ៊ុន
ប្រាក់ភាគលាភក្នុង ១ហ៊ុនទទួលបាន
១៣ ៨០០៛។

ចំនួនអ្នកចូលទស្សនា
Flag Counter