ថ្ងៃពុធ ៩ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣
លោក ទូង សុខុម អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍ អង្គប្រសាទសុខសែនជ័យ ស្ថិតក្នុងភូមិរនាមត្នោត ឃុំអង្គប្រសាទ ស្រុកគីរីវង់ ក្រោមការដឹកនាំដោយលោក អឹម លាប ប្រធានអង្គមហាសន្និបាត និងជាប្រធានក្រុមប្រឹក្សាភិបាលដែលមានសមាសភាពចូលរួមមាន:
- លោកស្រីអនុប្រធានការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិ ស្រុកគីរីវង់
-តំណាងក្រុមប្រឹក្សាឃុំអង្គប្រសាទ
- លោកនាយកសាលាបឋមសិក្សារនាមត្នោត
- លោកប្រធានមណ្ឌលសុខភាពអង្គប្រាសាទ
និងមានសមាជិកចូលរួមសរុប ១១៥នាក់ ស្រី ៥៤ នាក់ ។ មហាសន្និបាតបានអនុម័ត ពិភាក្សាលើរបៀបវារ: ដូចខាងក្រោម:
+របាយការណ៍សកម្មភាពមុខរបរ
+របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍លទ្ធផល និងតារាងតុល្យការ
+របាយការណ៍គណកម្មការត្រួតពិនិត្យ
+អនុម័តសមាជិកថ្មីបន្ថែម
+ផែនការអនុវត្តបន្ត ឆ្នាំ២០២៣
- មុខរបរផ្គត់ផ្គង់ជី និង ស្រូវពូជ
- មុខរបរឥណទានកសិកម្ម
- មុខរបរប្រើប្រាស់សេវារួម (គោយន្ត)
ក្នុងឆ្នាំ ២០២២ សហគមន៍កសិកម្មអង្គប្រាសាទសុខសែនជ័យ ទទួលបានប្រាក់ចំណេញសុទ្ធសរុប ៦ ៧៩៣ ៥០០ រៀល ហើយទទួលបានប្រាក់ភាគលាប ១៥០០រៀល/ ១ហ៊ុន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម