ចុះពិនិត្យបង្ហាញផលិតកម្មពូជពោតដំណើប CM1 នៅសហគមន៍កសិកម្មគីរីឧត្តមតាអូរ ចំនួន ២បង្ហាញ
ចេញ​ផ្សាយ ១២ តុលា ២០២៣
36

ថ្ងៃពុធ ៩ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC)
បានរួមដំណើរជាមួយទីប្រឹក្សា CS2 ដើម្បីចុះពិនិត្យបង្ហាញផលិតកម្មពូជពោតដំណើប CM1 នៅសហគមន៍កសិកម្មគីរីឧត្តមតាអូរ ចំនួន ២បង្ហាញ។ កសិករបានប្រមូលផលពោតរួចរាល់ហើយ ព្រមទាំងបានលក់ជាពោតខ្ចីដល់កសិករក្នុងភូមិសម្រាប់ចំណូលគ្រួសារ
នុងមានការសាយភាយដល់កសិករក្នុងភូមិ។ សាច់ពោតមានរស់ជាតិផ្អែមនិងអាចបន្តទុកពូជបាន។  ចំពោះកសិករឈ្មោះ ភឿន ដា ភេទប្រុសមានផ្ទៃដីបង្ហាញ ចំនួន ១ ០០០ ម៉ែត្រការ៉េ បានធ្វើការដាំនៅខែមីនា ឆ្នាំ២០២៣ ដំណាំពោតមានការលូតលាស់និងមានអាយុបាន ១៥ថ្ងៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter