ថ្ងៃអង្គារ ៨ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក លោកស្រីប្រធាន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងមន្រ្តីសរុបចំនួន ០៨នាក់ បានចូលរួមប្រជុំជាមួយក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាអំពីការចុះទៅធ្វើការវិភាគសេដ្ឋកិច្ចគ្រួសារកសិករចំនួន ១៥០គ្រួសារ នៅឃុំអូរសារាយ ឃុំពពេល និងឃុំអង្គតាសោម និង ការចុះទៅធ្វើការវិភាគប្រព័ន្ធក្សេត្របរិស្ថានឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ ការប្រជុំពិភាក្សានេះស្ថិតក្រោមអធិបតីភាព លោក យុន ផាន ប្រធានការិយាល័យប្រព័ន្ធកសិកម្ម និងសេដ្ឋកិច្ចកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម