ចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន និងឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន
ចេញ​ផ្សាយ ១២ តុលា ២០២៣
39

ថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣

លោក សោ  សារឿង  ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ   PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន  និងឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន ព្រមទាំងបានពិភាក្សាជាមួយគណៈកម្មការសហគមន៍កសិកម្មពីករណីស្នើសុំការសាងសង់បន្ថែមតាមតំរូវការចាំបាច់សម្រាប់ប្រើប្រាស់របស់សហគមន៍កសិកម្ម។ ជាលទ្ធផលៈ
+សហគមន៍កសិកម្មជើងគួនជោគជ័យ  ឃុំជើងគួន ស្រុកសំរោង ឃ្លាំងស្តុកស្រូវចំណីចំណុះ១០០តោន
-ការដ្ឋានបានបន្តបូកជញ្ជាំងខាងក្នុងនិងខាងក្រៅ និងកំពុងបន្តកាត់និងផ្សារដែកដំបូល
+សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅន  ឃុំចំប៉ាស្រុកព្រៃកប្បាសឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោនៈ
-ការដ្ឋានបានរៀបចំបៀកថ្នាំនិងផ្សាដែកដំបូលរួចរាល់
-រង់ចាំសង្គ័សីប្រកដំបូល។ សហគមន៍កសិកម្មទាំង ២បានលើកគម្រោងស្នើសុំសាងសង់បន្ថែមដូចជា៖
-សុំសាងសង់បន្ទប់ទឹក/បង្គន់អនាម័យ ១ឈុត(២ន្ទប់)
-សុំសាងសង់អាងទឹកចំនួន ១ឈុត
-ប្តូរពីទរទឹកខាងក្រោមទៅជាទរទឹកសម្រាប់ត្រងយកទឹកភ្លៀងដើម្បីបញ្ចូលទៅក្នុងអាងទឹ។

ចំនួនអ្នកចូលទស្សនា
Flag Counter