ថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹង លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល និង លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយការិយាល័យកសិម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស បានជូនតំណាងក្រុមហ៊ុនគីរីសួគ៌ ចុះជួបប្រជុំជាមួយកសិករនៅស្ថានីយន៍បូមទឹកតាស៊ូង ឃុំបានកាម ស្រុកព្រៃកប្បាស ដើម្បីពិភាក្សាពីការសាកល្បងអោយកសិករដាំស្មៅដើម្បីផ្គត់ផ្គង់អោយក្រុមហ៊ុនជំនួសការដាំដំណាំដំណាំស្រូវ ដោយមានអ្នកចូលរួមសរុបចំនួន ១២នាក់។ ជាលទ្ធផលកសិករចំនួន ០៨នាក់បានយល់ព្រមធ្វើបង្ហាញ និងក្រុមហ៊ុនអនុញ្ញាតិអោយកសិករប្រមាណ ៣០នាក់ទៅទស្សន:កិច្ចកន្លែងដាំស្មៅក្រុមហ៊ុននៅសប្តាហ៍ក្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម