ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាលខេត្ត ចំនួន ០៣នាក់ បានចុះអនុវត្តការងារ និងទទួលបានលទ្ធផលដូចខាងក្រោម៖
-បានចុះណែនាំបច្ចេកទេស និងវិធានការណ៍ការពារជម្ងឺសត្វ
-បានជួយសង្គ្រោះមេគោពិបាកកេីតកូន ១ក្បាល នៅភូមិគោកឃ្មោង ឃុំរនាម
-បានចាក់ថ្នាំជាតិដែកកូនជ្រូកចំនួន ១៨ក្បាល នៅភូមិពោន ឃុំត្រលាច ស្រុកទ្រាំង
-ព្យាបាលកូនគោរាគឈាម ១ក្បាល នៅភូមិត្រពាំងរបេីង គោអន់ចំណី ១ក្បាលនៅភូមិត្រពាំងស្វាយ ឃុំស្រែរនោង ស្រុកត្រាំកក់ ។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៨ ០០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ៧ ៥០០៛/គក្រ
+មាន់សាច់ ៥ ៥០០៛/គក្រ
+មាន់ស្រែ ១ ៧ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ មេបាត្រៀមពូជ ១០$/ក្បាល
+ស៊ុតទា ៤១០-៤៣០៛/គ្រាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម