ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន (CFAVC) បានចុះពិនិត្យ និងសម្របសម្រួលការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន និងបានពិភាក្សាពីករណីស្នើសុំការសាងសង់បន្ថែមតាមការចាំបាច់សម្រាប់ប្រើប្រាស់របស់សហគមន៍កសិកម្មសាមគ្គី
ត្រពាំងចក និងពិនិត្យការសាងសង់ឃ្លាំងស្រូវ ជាលទ្ធផល៖
+ការដ្ឋានបានកំពុងបូកជញ្ជាំងខាងក្នុងនិងខាងក្រៅ
+កំពុងបន្តធ្វើពុម្ពធ្នឹមក្រវ៉ាត់លើទ្រដំបូល
+បានធ្វើគម្រោងស្នើសុំបន្ថែម៖
-សុំសាងសង់បន្ទប់ទឹក/បង្គន់អនាម័យ ១ឈុត (២ន្ទប់)
-សុំសាងសង់អាងទឹកចំនួន ១ឈុត
-ប្តូរពីទរទឹកខាងក្រោមទៅជាទរទឹកសម្រាប់ត្រងយកទឹកភ្លៀងដើម្បីបញ្ចូលទៅក្នុងអាងទឹក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម