ថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣
លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្រ្តីចំនួន ៤នាក់ បានសហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស ចំនួន ០២រូប បានចុះជួបប្រជុំជាមួយលោកមេឃុំព្រៃល្វា និងអ្នកពាក់ពន្ធ័ ស្ដីពីការសាកល្បងអោយកសិករដាំស្មៅដេីម្បីផ្គត់ផ្គងដល់កសិដ្ឋានចិញ្ចឹមគោទឹកដោះគិរីសួគ៌ ។
ជាលទ្ធផលយើងបានកំណត់ទីតាំងដាំស្មៅចំនួន ០៤ភូមិ មានផ្ទៃដីសរុប ប្រហែល ១៥០ ហ.ត នៅភូមិអង្គក្រសាំង ភូមិព្រៃល្វាខាងលិចភូមិព្រៃល្វាខាងកើត និងភូមិតាខុ។ពេលរសៀល លោកថៃ លី និងសហការីបានបន្តចុះជួបសហគមន៍កសិករប្រើប្រាស់ទឹក តាស៊ូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ដើម្បីពិភាក្សា ផែនការដាំស្មៅ ដោយមានការចូលរួមសហការជាមួយតំណាងកសិដ្ឋានចិញ្ចឹមគោទឹកដោះគិរីសួគ៌។ កសិករ ៣រូប រួមនឹងផ្ទៃដី ២ ហ.ត បានយល់ព្រមអនុវត្ត និងមានផែនការជួបប្រជុំកសិករផ្សេងទៀតនៃឃុំបានកាម និង ឃុំពោធិ៍រុំចាក ដើម្បីផ្សព្វផ្សាយដល់អ្នកដាំស្មៅអោយបានផ្ទៃដីយ៉ាងតិច ២០ ហ.ត នៅថ្ងៃទី ១០ ខែមិនា ឆ្នាំ២០២៣ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម