ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរូម មហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់សហគមន៍កសិកម្ម ភ្នំដិនសែនសុខ
ចេញ​ផ្សាយ ១២ តុលា ២០២៣
33

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរូម មហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់សហគមន៍កសិកម្ម ភ្នំដិនសែនសុខ នៅភូមិទទឹង ឃុំភ្នំដិន ស្រុកគីរីវង់ ក្រោមការដឹកនាំដោយ លោក មេន ប៊ន ជាប្រធានអង្គមហាសន្និបាត ដោយមានការចូលរួម
លោក ព្រហ្ម វាសនា អនុប្រធានក្រុមការងារចុះជួយ ឃុំភ្នំដិន កញ្ញា លី ស៊ាងហៀង តំណាង អភិបាលស្រុកគីរីវង់ លោក ទាន សារ៉េត មេឃុំភ្នំដិន និងសមាជិក សមាជិកា សហគមន៍កសិកម្មចំនួន ១០៦នាក់ ស្រី ៨៥នាក់។  គួអោយកត់សំគាលដែរថាៈ សហគមន៍កសិកម្មបានរកចំណូលដុលសរុប ១ ៤៧៧ ៨៣៩ ០០០ រៀល និងប្រាក់ចំណេញមិនទាន់បែងចែក ៥១ ៨៦៤ ៥០០ រៀល ប្រាក់ភាគលាភសរុប  ៣២ ៧៦៧ ៥០០ ក្នុងនោះសហគមន៍បែងចែកជា ២គឺៈ សមាជិកម្ចាស់ភាគហ៊ុនចូលរួមជំនួញសហគមន៍កសិកម្មទទួលបាន ១៨០០រៀល/ហ៊ុន និងម្ចាស់ភាគហ៊ុនមិនបានចូលរួមជំនួញសហគមន៍កសិកម្ម ទទួលបាន ១៥០០រៀល/ហ៊ុន។

ចំនួនអ្នកចូលទស្សនា
Flag Counter