ចុះជ្រើសរើសសហគមន៍ស្រះជម្រកត្រីដើម្បីបង្កើតជាសហគមន៍ នៅស្រុកត្រាំកក់ ក្នុងឃុំត្រពាំងក្រញូង
ចេញ​ផ្សាយ ១២ តុលា ២០២៣
43

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣

លោកស្រី ហ៊ុន សុធារី នាយរងផ្នែករដ្ឋបាលជលផលបូរីជលសារ បានសហការជាមួយលោក លឹម ង៉ែត ប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ចុះជ្រើសរើសសហគមន៍ស្រះជម្រកត្រីដើម្បីបង្កើតជាសហគមន៍ នៅស្រុកត្រាំកក់ ក្នុងឃុំត្រពាំងក្រញូង (ទំនប់ក្រាំងអំពិល) និងឃុំត្រពាំងធំខាងត្បូង (ទំនប់អូរតាម៉ា)និងឃុំឧត្ដមសូរិយា(ស្រះព្រៃឈើទាលហៅ ស្រះអូរវែង) ដែលមានអាជ្ញាធរ  និងប្រជាពលរដ្ឋ ចូលរួមសរុបចំនួន ២២នាក់ ក្នុងនោះស្រី ០៤នាក់ ដែលគាំទ្រដោយថវិការដ្ឋ។

ចំនួនអ្នកចូលទស្សនា
Flag Counter