ប្រធានការីយាល័យកសិឧស្សាហកម្មខេត្ត និងសហការី បានធ្វើការផ្សព្វផ្សាយការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
ចេញ​ផ្សាយ ១២ តុលា ២០២៣
33

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣

លោកស្រី ហង់ ណាវី ប្រធានការីយាល័យកសិឧស្សាហកម្មខេត្ត និងសហការី បានធ្វើការផ្សព្វផ្សាយការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ទៅដល់ក្រុមប្រឹក្សាឃុំព្រែកទោលនិងកសិករផលិតស្រាព្រីង និងស្រាស្វាយ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ដោយមានអ្នកចូលរួម ០៧នាក់ ស្រី ០៣នាក់។ ពេលរសៀលបានចុះត្រួតពិនិត្យដំណើរការផលិតស្រាព្រីង និងស្រាស្វាយ និងផ្សព្វផ្សាយការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានៅផ្ទះកសិករ រស់ នេត នៅភូមិអង្គរឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ដោយមានអ្នកចូលរួម ០៥នាក់ ស្រី ០៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter