ថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣
មន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងមន្រ្តីអនុវត្ត្តគម្រោង ខ.ផ.ភ និងលោកទីប្រឹក្សាគម្រោង CS1 បានអមដំណើរ ឯកឧត្តមបណ្ឌិត សំ ឆោមសង្ហា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CFAVC បានចំនួន ០៦ឃ្លាំងស្តុកស្រូវ ស្មើ ០៣ស្រុក រួមមានៈស្រុកត្រាំកក់ សំរោង និងបាទី។ គួអោយកត់សំគាលដែរថាៈ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានគាំទ្រឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជ ចំនួន ៣៣ឃ្លាំង ដោយឡែកឃ្លាំងចំនួន ០៥បានសាងសង់រួចរាល់ និង ឃ្លាំងចំនួន ១៣ កំពុងបន្តការសាងសង់ក្នុងឆ្នាំ២០២៣ សម្រេចបាន ៦០-៧០%។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម