ថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣
លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យ និងលោក នួន ទិត្យភារាម មន្ត្រីការិយាល័យ បានចុះប្រជុំពិភាក្សាស្តីពីលទ្ធផលសម្រេចបាន កំណត់បញ្ហាប្រឈម និងចាត់វិធានការដោះស្រាយ ជាពិសេសពិភាក្សាអំពីការសងឥណទានត្រឡប់ទៅគម្រោង BPAC (JICA) វិញ នៅសហគមន៍កសិកម្ម ជើងគួនជោគជ័យ នៅឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ដោយមានគណកម្មាធិការចូលរួមសរុប ០៤ នាក់ ស្រី ០នាក់។ ឆ្លងតាមកិច្ចប្រជុំសហគមន៍កសិកម្មបានឯកភាព សងកម្ចីឥណទានប្រចាំឆ្នាំ២០២១ ទៅគម្រោង BPAC នៅថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៣ (ដោយមានកំណត់ហេតុលាយលក្ខណ៍អក្សរផ្ញើជូន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម