ថ្ងៃអង្គារ ៩ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជា មន្រ្តីអង្គភាពអនុវត្តគម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន CFAVC បានអមដំណើរលោកបណ្ឌិត សំ ឆោមសង្ហា អគ្គលេខាធិការរងនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជានាយកគម្រោង CFAVC ព្រមទាំងមានការចូលរួមពីមន្រ្តីភ្នាក់ងារអនុវត្តគម្រោងនៃ GDA តំណាងក្រុមហ៊ុនសាងសង់ និងអ្នកពាក់ពន្ធ័បានចុះជួបប្រជុំពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មនិងបានពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីនិងស្រូវពូជចំនួន ០៣កន្លែង ក្នុងស្រុកកោះអណ្តែត និងគីរីវង់ រួមមាន៖
- សហគមន៍កសិកម្មភូមិបីមានជ័យ
-សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក
-សហគមន៍កសិកម្មភូមិបីសាមគ្គី
+សហគមន៍កសិកម្មទាំង០៣ខាងលើការដ្ឋានកំពុងដំណើរការដំឡើងដែកដំបូលនិងបៀកថ្នាំជញ្ជាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម