ថ្ងៃអង្គារ ៩ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣
នៅរដ្ឋបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តតាកែវ ក្រោមការសម្របសម្រួលនិងដឹកនាំអង្គប្រជុំដោយ ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពី លោក លី សាវេត អភិបាលរងខេត្ត លោក អុឹង រតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ លោក ញ៉ិប ស្រ៊ន ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអ្នកពាក់ពន្ធ័។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម