ថ្ងៃចន្ទ ៨ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ញ៉ីប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានជួបប្រជុំនៅសាលាឃុំពត់សរ ជាមួយលោកប្រធានក្រុមប្រឹក្សាឃុំ លោកក្រុមប្រឹក្សាឃុំ និងអនុប្រធានការិយាល័យកសិម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី ដើម្បីពិភាក្សាអំពីថ្លៃដើមក្នុងការដាំដុះដំណាំស្រូវ ដើម្បីប្រៀបធៀបការផ្លាស់ប្តូរមកដាំស្មៅផ្គត់ផ្គង់អោយក្រុមហ៊ុនវិញដែលជាអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់មកលោកប្រធាន និងក្រុមការងារបានបន្តទៅជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនគីរីសួគ៌នៅភ្នំពេញដើម្បីពិភាក្សាពីការសាកល្បងអោយកសិករដាំស្មៅដើម្បីផ្គត់ផ្គង់អោយក្រុមហ៊ុនជំនួសការដាំដំណាំដំណាំស្រូវ។ ជាលទ្ធផលក្រុមហ៊ុនបានទទួលសំណូមពរដោយយល់ព្រមទៅចូលរួមការប្រជុំមួយជាមួយក្រុមកសិករ នៅឃុំបានកាម(គណ:កម្មាធិការគ្រប់គ្រងស្ថានីយ៍បូមទឹកតាស៊ូង) នៅថ្ងៃស្អែកបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម