ថ្ងៃសៅរ៍ ៦ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានអមដំណើរលោកជំទាវ នូ សុវណ្ណនី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ តំណាងឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចូលរួមចុះសួរសុខទុក្ខ និងនាំយកឃីតសម្រាប់ទារកព្រមទាំងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ផ្ដល់ជូនស្រ្ដីទើបសម្រាលចំនួន ៥៣នាក់ ទារក៥៤នាក់ (កូនភ្លោះ ០១នាក់) ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំនួន២៨នាក់ ទារក ២៩នាក់ និងមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ចំនួន ២៥នាក់ ដើម្បីចូលរួមអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ ”រួមគ្នាពង្រឹងសេវា សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០“។
សូមបញ្ជាក់ដែរថា អំណោយមនុស្សធម៌ដែលបានយកមកផ្ដល់ជូនដល់ស្ត្រីទើបសម្រាល រួមាន៖
+សម្ភារៈសម្រាប់ទារក១ឃីត
-ពូកខ្នើយទរក១ឈុត
-មុងគ្របទារក១
-កូនកន្សែងទារក២
-ស្រោមដៃ ស្រោមជើង និងមួកទារក១ឈុត
-ខោ អាវទារក១ឈុត
-ម្សៅសម្រាប់ទារក១កំប៉ុង
-សាប៊ូទឹកសម្រាប់ទារក១ដប -ប្រេងកូឡាតាប៉ិ១ដប និងថវិកាចំនួន ០២ម៉ឺនរៀលផងដែរ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម