ចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ បិទ និងចែកស្ទិកឃរ័ ផ្សព្វផ្សាយពីវិធានការណ៍អនាម័យដេីម្បីការពារជំម្ងឺផ្ដាសាយបក្សី
ចេញ​ផ្សាយ ១១ កញ្ញា ២០២៣
50

ថ្ងៃសុក្រ ៥ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣

លោក អុីង សុភិន និងលោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្រ្តីចំនួន ០៧នាក់ បានចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ  បិទ  និងចែកស្ទិកឃរ័ ផ្សព្វផ្សាយពីវិធានការណ៍អនាម័យដេីម្បីការពារជំម្ងឺផ្ដាសាយបក្សី  នៅទីតាំង ចិញ្ចឹមបក្សី ទិញ  និងលក់ បក្សី  មធ្យោបាយដឹកបក្សី  គ្រប់ប្រភេទ  នៅតាមដងផ្លូវ ទីប្រជុំជនក្នុងមូលដ្ឋានក្រុងដូនកែវ   សត្តឃាតដ្ឋានបក្សី ផ្សារកំពង់ជ្រៃ  និងបានណែនាំបច្ចេកទេសពីវិធានការណ៍ធ្វេីជីវសុវត្ថិភាពក្នុងការទប់ស្កាត់ជម្ងឺផ្ដាសាយបក្សីដល់កសិករចិញ្ចឹមទាចំនួន  ២គ្រួសារ មានទាសរុបចំនួន  ៤  ២០០ក្បាល នៅភូមិស្មោង  ឃុំស្មោង  ស្រុកទ្រាំង  ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគជូនដល់ពួកគាត់សម្រាប់ប្រេីប្រាស់ ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter