អមដំណេីរ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ធ្វេីទស្សនកិច្ច ពិនិត្យ និងសិក្សាឈ្វេងយល់ពីដំណេីរការនិងស្ថានភាពនៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គីរីសួរ
ចេញ​ផ្សាយ ១១ កញ្ញា ២០២៣
37

ថ្ងៃសុក្រ ៥ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣

លោក ញ៉ិប ស្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោក ថៃ  លី ប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត និងមន្រ្តី  ២នាក់បានចូលរួមអមដំណេីរ ឯកឧត្ដម  ឌិត  ទីណា  រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ធ្វេីទស្សនកិច្ច ពិនិត្យ  និងសិក្សាឈ្វេងយល់ពីដំណេីរការនិងស្ថានភាពនៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ  គីរីសួរ  របស់ក្រុមហ៊ុន  ខ្មែរ ហ្វ្រេស មិល  ស្ថិតនៅភ្នំតាម៉ៅ  ស្រុកបាទី  ខេត្តតាកែវ ។ គួរអោយកត់សំគាលដែរថាៈ កសិដ្ឋានមានផ្ទៃដីសរុបប្រមាណ  ៣០០  ហ.ត  ចែកជា  ផ្ទៃដីសំរាប់កសិដ្ឋានដាក់គោចំនួន  ២០  ហ.ត  ផ្ទៃដីសំរាប់ដាំស្មៅចំនួន  ២០០  ហ.ត  និងផ្ទៃដីសំរាប់ទុកវាលទំនាបនិងព្រៃធម្មជាតិប្រមាណ ៨០  ហ.ត  ដែលមានគោសរុបចំនួន  ៩០២ក្បាល និងគោដែលអាចប្រមូលទឹកដោះបានចំនួន  ៤៦៧ក្បាល  អាចផ្ដល់បរិមាណទឹកដោះពី  ១ ៣  ០០០លីត្រ  ទៅ  ១៤  ០០០លីត្រ/ថ្ងៃ  ។

ចំនួនអ្នកចូលទស្សនា
Flag Counter