ថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ទោ ចន្ធី និងលោក សែស សុខនមន្រ្តីការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះណែនាំបច្ចេកទេសនិងការធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចឹមសត្វ ចុះពិនិត្យការចិញ្ចឹមទាពងនិងណែនាំបច្ចេកទេសពីការធ្វេីជីវសុវត្ថិភាពទប់ស្កាត់ជំម្ងឺឆ្លងសត្វពិសេសជំម្ងឺផ្ដាសាយបក្សី ដល់កសិករ ១គ្រួសារ មានទាសរុបចំនួន ៤ ០០០ក្បាល នៅភូមិទន្លេ ឃុំត្រលាច ស្រុកទ្រាំង ធ្វើការព្យាបាលគោអន់ចំណី ១ក្បាល នៅភូមិក្រញូង ឃុំញ៉ែងញ៉ង និងកូនគោរាគ ១ក្បាល នៅភូមិស្រែឈេីនៀង ឃុំស្រែរនោង ស្រុកត្រាំកក់ និងបានព្យាបាលគោ ២ក្បាល នៅភូមិពោតាម៉ុក ឃុំអង្គប្រាសាទ ស្រុកគីរីវង់។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៨ ៥០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ៨ ០០០៛/គក្រ
+មាន់សាច់ ៥ ៥០០៛/គក្រ
+មាន់ស្រែ ១ ៧ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ មេបាត្រៀមពូជ ១០$/ក្បាល
+ស៊ុតទា ៤១០-៤៣០៛/គ្រាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម