មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានរៀបចំកិច្ចប្រជុំដើម្បីសំភាសន៍ផ្នែកវិស័យកសិកម្មរបស់គម្រោង AMD
ចេញ​ផ្សាយ ១១ កញ្ញា ២០២៣
34

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានរៀបចំកិច្ចប្រជុំដើម្បីសំភាសន៍ផ្នែកវិស័យកសិកម្មរបស់គម្រោង AMD ក្រេាមការ សម្របសម្រួលដេាយលេាក ម៉េង សុធីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីប្រធានករិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស និងស្រុកទ្រាំង និងតំណាងគម្រេាង សរុបអ្នកចូលរួម ១៤នាក់ ស្រី ៥នាក់។
គម្រោង AMD មាន ៥ផ្នែក ធំៗចូលរួមក្នុងការអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មរួមមានដូចខាងក្រោម៖
-ផ្នែកទី១: កសិកម្មផ្តេាតទៅនឹងក្សេត្រសាស្រ្តជាមួយ RIRI
-ផ្នែក២: ប្រពន្ធ័ស្បៀង(ទាក់ទងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មដែលគិតទៅលេីអាហារ
រូបត្ថម្ភគុណភាពសុខភាព)។
-ផ្នែកទី៣: ការចូលរួមកាត់បន្ថយហានិភ័យអាកាសធាតុដែលបណ្តាលមកពីការបម្រែ បម្រួលអាកាសធាតុទៅលេីប្រពន្ធ័កសិកម្ម។                                               -ផ្នែកទី៤: ពាក់ពន្ធ័យែនឌ័រអភិបាលកិច្ចល្អទៅលេីការគ្រប់គ្រងធនធានធម្មជាតិ និងពង្រឹងសមត្ថភាពដល់សហគមន៍         
-ផ្នែកទី៥: ផ្សព្វផ្សាយពង្រីកការអនុវត្តន៍បន្ត។                
គម្រេាងគ្រោងចុះប្រមូលព៌ត័មានទៅលេីសកម្មភាពចំនួន ៣ រួមមាន៖ដំណាំស្រូវ                                                                               ដំណាំបន្លែវប្បកម្មស្រូវនិងត្រី នៅក្នុងស្រុកព្រៃកប្បាស និងទ្រាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter