ថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានរួមដំណើរជាមួយក្រុមការងារទីប្រឹក្សាសុវត្ថិភាពសង្គមCS1បានជួបពិភាក្សាជាមូយគណៈកម្មាធិការសហគមន៍កសិកម្មចំនួន ០៤ដើម្បី ប្រមូលឯកសារពាក់ពន្ធ័ទៅនឹងការងារសាងសង់ឃ្លាំងស្តុកស្រូវហើយបានពន្យល់ពីគោលការណ៍របស់គម្រោងនិងចុះពិនិត្យទីតាំងដីសម្រាប់សាងសង់ឆ្នាំ២០២៣ ដោយទទួលបាន លទ្ធផលដូចខាងក្រោម៖
-បានរៀបចំឯកសារសម្រាប់សាងសង់ឃ្លាំងទាំង ០៧ចំណុច
-បានរៀបចំចាក់ដីបំពេញរួចរាល់
-ដីសាងសង់ឃ្លាំងសហគមន៍កសិកម្មទាំង ៤ពុំទាន់ បានបញ្ជាក់ទទួលស្គាល់ពីភូមិបាលស្រុក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម