ថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
មជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងប្រើប្រាស់ដី (អេកូលែន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA)បានរៀបចំប្រជុំពិភាក្សាស្ដីពីការស្វែងយល់ពីការគ្រប់គ្រងសហគមន៍កសិកម្ម និងខ្សែច្រវ៉ាក់ផលិតកម្ម ពូជស្រូវ ចំណីមាន់ ផលិតកម្មមាន់ និងជីធម្មជាតិ (បូកាឈិ) នៅសាលប្រជុំផ្ទះសំណាក់ថ្មស៣ ក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងគោលបំណងប្រមូលព័ត៌មាននៃការគ្រប់គ្រងសហគមន៍កសិកម្មនិងកែលម្អប្រព័ន្ធខ្សែសង្វាក់ផលិតកម្មដើម្បីជំរុញយុទ្ធសាស្ត្រទីផ្សារនៅក្នុងសហគមន៍ និងមានការចូលរួមផងពីដៃគូអភិវឌ្ឍន៍ដូចជា អង្គការ Uni4Coop អង្គការ Helen Keller អង្គការ SIRD និងសមាជិកសហគមន៍កសិកម្មគោលដៅសរុបចំនួន ២៣នាក់ ស្រី ០៧នាក់។ កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារថ្មស ៣ ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម