ថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ម៉ន វុទ្ធី នាយរងខណ្ឌរដ្ឋបាលព្រៃឈើ បានដឹកនាំលោកនាយផ្នែក សង្កាត់និងមន្ត្រីចុះពិនិត្យ និងរាប់បង្គោលព្រំព្រៃសហគមន៍នៅស្រុកគីរីវង់ និងស្រុកត្រាំកក់ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖
-សហគមន៍រាមអណ្តើកឃុំរាមអណ្តើកមានបង្គោលសរុប ៨៧ដើម (ធំ ៣៧ដើម តូច ៥០ដើម)
-សហគមន៍គោកព្រិច ឃុំគោកព្រិចមានបង្គោលសរុប ១៩៤ដើម (ធំ ៥៤ដើម តូច ១៤០ដើម)
-សហគមន៍បាយ៉ង់កោ ឃុំព្រះបាទជាន់ជុំ មានបង្គោលសរុប ៦២ដើម (ធំ ៣៥ដើម តូច ២៧ដើម) សរុបទាំង ៣សហគមន៍ មានបង្គោលព្រំសរុបចំនួន ៣៤៣ដើម (ធំ១២៦ ដើម និង តូច ២១៧ដើម)។
+សហគមន៍សំរោង ឃុំសំរោង មានបង្គោល ៥៧ដើម (ធំ ២២ដើម តូច ៣៦ដើម)
+សហគមន៍គុស ឃុំគុស មានបង្គោល ៦៥ដើម (ធំ ២៧ដើម តូច ៣៨ដើម
សរុប ២សហគមន៍មានបង្គោលព្រំសរុបចំនួន ១២២ដើម (ធំ ៤៩ដើម និង តូច ៧៣ដើម)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម