ថ្ងៃចន្ទ ១ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣
លោក សោ សារឿង ប្រធាន ការិយាល័យ គ្រឿង យន្ត កសិកម្ម និង លោក ហន ឧត្ដម មន្រ្តី ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត ជា មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន ( CFAVC) បាន ចុះ ប្រជុំ ជា មួយ គណៈកម្មការ សហគមន៍កសិកម្ម ដេីម្បី ចុះ ជ្រេីស រេីស កសិករ បង្ហាញ ផលិត កម្ម ដំណាំ ពូជស្រវចំនួន ០២បង្ហាញ ដែលបាន ជ្រើសរើស កសិករ មាន ឈ្មោះ ដូច ខាងក្រោម ៖
+ឈ្មោះ សុខ ចាន់ក្តឹប ភេទ ប្រុស ជា កសិករ បង្ហាញ ផលិត កម្ម ដំណាំ ពូជ ស្រូវ ខា-១៦ ដែល មាន ផ្ទៃ ដី ចំនួន 3 000ម៉ែត្រ ការ៉េ នៅភូមិ តាំងរាសីឃុំព្រៃខ្លា ស្រុកកោះអណ្តែត។
+ឈ្មោះ ពិន ពោន ភេទ ប្រុស ជា កសិករ បង្ហាញ ផលិត កម្ម ដំណាំ ពូជ ស្រូវ ផ្កា រំដួល ដែល មាន ផ្ទៃ ដី ចំនួន 2 500ម៉ែត្រ ការ៉េ នៅភូមិក្រពុំឈូក ឃុំក្រពុំឈូកស្រុកកោះអណ្តែត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម