ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់សហគមន៍កសិកម្មស្ទឹងស្លាគូ
ចេញ​ផ្សាយ ១១ កញ្ញា ២០២៣
42

ថ្ងៃចន្ទ ១ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់សហគមន៍កសិកម្មស្ទឹងស្លាគូ ស្ថិតនៅក្នុងភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ក្រោមការដឹកនាំដោយលោក សែម ប៊ុនលី ជាប្រធានអង្គមហាសន្និបាត ព្រមទាំងមានការចូលរួមពីលោក កឹម ណន ប្រធានក្រុមប្រឹក្សាឃុំបឹងត្រែងខាងត្បូង លោក ណិល ផល្លី មេភូមិដក់ពរ និងសមាជិកសហគមន៍កសិកម្មចូលរួមសរុបចំនួន ៤៧នាក់ ស្រី ២៤នាក់។ ក្នុងឆ្នាំ ២០២២ សហគមន៍កសិកម្មស្ទឹងស្លាគូ បាននឹងកំពុងដំណើរការមុខរបរឥណទានកសិកម្ម និងមុខរបរផ្គត់ផ្គង់ធាតុចូលកសិកម្ម ដោយទទួលបានប្រាក់ចំណេញមិនទាន់បែងចែកសរុបចំនួន ៣០ ៣១៨ ៨០០រៀល និងទទួលបានប្រាក់ភាគលាភ ចំនួន ១៥ ៦០០រៀល។ អង្គមហាសន្និបាតបានអនុម័តមុខរបរទីផ្សារស្រូវពូជ ជាមុខរបរថ្មីសម្រាប់សហគមន៍កសិកម្មអនុវត្តក្នុងផែនការមុខរបរឆ្នាំ ២០២៣ គាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC។

ចំនួនអ្នកចូលទស្សនា
Flag Counter