ថ្ងៃចន្ទ ១ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣
នៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបការងារផលិតកម្ម និងបសុព្យាបាលប្រចាំខែកុម្ភ: ឆ្នាំ២០២៣ និងលេីកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីលោក ថៃ លី ប្រធានការិយាល័យ លោកអនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីសរុប ចំនួន ២៨នាក់ ស្រី ៤ នាក់។ ក្នុងឱកាសនោះលោក ម៉េង សុធី បានផ្ដល់អនុសាសន៍មួយចំនួនរួមមាន:
-ត្រូវបញ្ជូនមន្រ្តីចុះដល់មូលដ្ឋានដេីម្បីធ្វេីស្ថិតិសត្វគ្រប់ប្រភេទអោយបានត្រឹមត្រូវ
- ជំរុញនិងលេីកទឹកចិត្តដល់កសិករចិញ្ចឹមសត្វខ្នាតតូច និងលក្ខណ:គ្រួសារដែលចិញ្ចឹមពូជសត្វក្នុងស្រុក
-បញ្ជូនមន្រ្តីចុះត្រួតពិនិត្យតាមសត្តឃាតដ្ឋាន និងការធ្វេីអាជីវកម្មពិឃាដសត្វ បញ្ហានីតិវិធីបែបបទចេញលិខិតអនុញ្ញាតសាច់ទៅលេីទីផ្សារ
-ស្រាវជ្រាវនិងទប់ស្កាត់ជំម្ងឺឆ្លងសត្វដោយជម្រុញការចាក់វ៉ាក់សាំងគោ ក្របីអោយបានមុនរដូវភ្លៀងធ្លាក់ ជាពិសេសតំបន់ធ្លាប់ផ្ទុះជំម្ងឺ
-ទប់ស្កាត់ចលនាសត្វនិងផលិតផលដែលមានដេីមកំណេីតពីសត្វនាំចូលខុសច្បាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម